khmer eng
  • ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ នាំយកអំណោយប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី ដើម្បីចែកជូនប្រជាពលរដ្ឋដែលរងគ្រោះដោយសារទឹកជំនន់
     
    ចែករំលែក ៖

    នាព្រឹកថ្ងៃអង្គារ ទី៣០ ខែកញ្ញា ឆ្នាំ២០២៥ លោកជំទាវ ឃួន ឃុនឌី អនុប្រធានក្រុម លោកជំទាវ ចឹក ហេង និងឯកឧត្តម ញ៉ែម សាម៉ន សមាជិកក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ តំណាងឯកឧត្តមបណ្ឌិត នាង ផាត ប្រធានក្រុម បានអញ្ជើញនាំយកអង្ករចំនួន ៣តោនរបស់ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ប្រគល់ជូនរដ្ឋបាលខេត្តមណ្ឌលគិរី តំណាងដោយលោក លន់ សុភាព អភិបាលស្តីទីខេត្តមណ្ឌលគិរី នៅសាលាខេត្តមណ្ឌលគិរី ដើម្បីចូលរួមជាមួយរាជរដ្ឋាភិបាល ក្នុងការជួយសម្រួលដល់ជីវភាពរស់នៅប្រចាំថ្ងៃរបស់ប្រជាពលរដ្ឋ ដែលទទួលរងគ្រោះដោយសារទឹកជំនន់។

    ក្នុងឱកាសនោះ លោក ជំទាវ ឃួន ឃុនឌី បានពាំនាំនូវបណ្តាំផ្ញើសួរសុខទុក្ខ ប្រកបដោយសេចក្តីនឹករលឹកពីសំណាក់ សម្តេចតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី ឯកឧត្តម អ៊ុច បូររិទ្ធ ប្រធានស្តីទីព្រឹទ្ធសភា និងឯកឧត្តមបណ្ឌិត ធន់ វឌ្ឍនា អនុប្រធានទី២ព្រឹទ្ធសភា ព្រមទាំងឯកឧត្តមបណ្ឌិតប្រធានក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨។

    លោកជំទាវ បានកោតសរសើរដល់រដ្ឋបាលខេត្ត អាជ្ញាធរក្រុង ស្រុក ឃុំ សង្កាត់ ដែលបានខិតខំបម្រើបងប្អូនប្រជាពលរដ្ឋអស់ពីកំលាំងកាយកំលាំងចិត្តគ្រប់កាលៈទេសៈទាំងអស់។

    លោកអភិបាលស្តីទីខេត្តមណ្ឌលគិរី បានថ្លែងនូវអំណរគុណយ៉ាងជ្រាលជ្រៅចំពោះថ្នាក់ដឹកនាំព្រឹទ្ធសភា និងក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី៨ ព្រមទាំងបានប្តេជ្ញាចិត្តក្នុងការគ្រប់គ្រង បែងចែកអំណោយទាំងនោះ ឱ្យចំគោលដៅ និងបានដល់ដៃជនរងគ្រោះ ប្រកបដោយតម្លាភាព និងគណនេយ្យភាព។

    ប្រភព៖ នាយកដ្ឋានព័ត៌មាន


    អត្ថបទពាក់ព័ន្ធ
       អត្ថបទថ្មី
    thumbnail
     
    thumbnail
     
    ឯកឧត្តម អ៊ុច បូររិទ្ធ អនុប្រធានទី១ ព្រឹទ្ធសភា អញ្ជើញចុះសាកសួរសុខទុក្ខ និងនាំយកអំណោយរបស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា ជូនវីរកងទ័ពជួរមុខនៅទិសខេត្តព្រះវិហារ ឧត្តរមានជ័យ ថ្មដា(ខេត្តពោធិ៍សាត់) និងទិសយោធភូមិភាគទី៤
    thumbnail
     
    សមាជិកព្រឹទ្ធសភា និង សមាជិករដ្ឋសភា ទទួលបន្ទុក ត្រៀមរៀបចំវេទិកាសមាជិកសភាតំបន់អាស៊ី–ប៉ាស៊ីហ្វិក ស្តីពីសុខភាពសកលលើកទី៩ (9th APPF-GH)
    thumbnail
     
    អគ្គលេខាធិការដ្ឋានព្រឹទ្ធសភាប្រជុំពិភាក្សាការងារក្រោមកម្មវិធីកែទម្រង់ការគ្រប់គ្រងហិរញ្ញវត្ថុសាធារណៈ
    thumbnail
     
    គណៈកម្មការទី៧ព្រឹទ្ធសភា អញ្ជើញជួបពិភាក្សាការងារជាមួយឯកឧត្តមនាយកប្រតិបត្តិអន្តរជាតិ នៃមូលនិធិមហាឫស្សីដើម្បីសន្តិភាពពិភពលោក